1. ខ្ញុំចង់និយាយដូច្នេះ កាលណាអ្នកស្នងមរតកនៅក្មេងនៅឡើយ នោះមិនខុសពីបាវបម្រើទេ ទោះបីគាត់ជាម្ចាស់លើអ្វីៗទាំងអស់ក៏ដោយ
2. ប៉ុន្ដែគាត់ត្រូវស្ថិតនៅក្រោមមេការ និងអ្នកមើលការខុសត្រូវរហូតដល់ពេលដែលឪពុកបានកំណត់ទុក
3. រីឯយើងវិញក៏ដូច្នេះដែរ ពេលយើងនៅជាទារកនៅឡើយ យើងបានជាប់នៅក្រោមគោលការណ៍បឋមរបស់លោកិយនេះ
4. លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកប្រសូតពីស្រ្តីម្នាក់ គឺឲ្យប្រសូតនៅក្រោមគម្ពីរវិន័យ
5. ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមគម្ពីរវិន័យឲ្យរួច និងដើម្បីឲ្យយើងបានទទួលឋានៈជាកូន
6. ហើយដោយព្រោះអ្នករាល់គ្នាជាកូន នោះព្រះជាម្ចាស់បញ្ជូនវិញ្ញាណនៃព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកគង់នៅក្នុងចិត្តយើង គឺវិញ្ញាណនេះហើយដែលបន្លឺសំឡេងថា អ័ប្បា! ព្រះវរបិតាអើយ!
7. ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបម្រើទៀតទេ ប៉ុន្តែជាកូនវិញ ហើយបើអ្នករាល់គ្នាជាកូន អ្នករាល់គ្នាក៏ជាអ្នកស្នងមរតកដោយសារព្រះជាម្ចាស់ដែរ។