ជំពូក

 1. 1
 2. 2
 3. 3
 4. 4
 5. 5
 6. 6
 7. 7
 8. 8
 9. 9
 10. 10
 11. 11
 12. 12
 13. 13
 14. 14
 15. 15
 16. 16
 17. 17
 18. 18
 19. 19
 20. 20
 21. 21
 22. 22
 23. 23
 24. 24
 25. 25
 26. 26
 27. 27
 28. 28
 29. 29

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

បញ្ជី‌រាយ​នាម​កូន​ចៅ​របស់​យ៉ាកុប និង​ពូជ​ពង្ស​របស់​យូដា

1. នេះ​ជា​កូន​របស់​អ៊ីស្រា‌អែល គឺ​រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់‌យូល៉ូន

2. ដាន់ យ៉ូសែប បេន‌យ៉ា‌មីន ណែប‌ថាលី កាឌ់ និង​អេស៊ើរ។

3. ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ និង​សេឡា ជា​កូន​ទាំង​៣ ដែល​កូន​ស្រី​របស់​ស៊ូអា សាសន៍​កាណាន បាន​បង្កើត​ឲ្យ​គាត់ ឯ​អ៊ើរ កូន​ច្បង​យូដា គាត់​ជា​មនុស្ស​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​សំឡាប់​ចោល​ទៅ

4. តាម៉ារ​ជា​កូន​ប្រសា​ស្រី​យូដា ក៏​បង្កើត​ពេរេស និង​សេរ៉ាស​ឲ្យ​គាត់​ដែរ ដូច្នេះ កូន​របស់​យូដា​ទាំង​អស់​មាន​៥​នាក់។

5. ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន និង​ហាមុល

6. កូន​របស់​សេរ៉ាស គឺ​ស៊ីមរី អេថាន ហេម៉ាន កាល‌កូល និង​ដារ៉ា ទាំង​អស់​មាន​៥​នាក់

7. កូន​របស់​កើមី គឺ​អេកាន​ជា​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ដោយ​បាន​រំលង​ច្បាប់ ខាង​ឯ​របស់​ដែល​ត្រូវ​បំផ្លាញ​អស់​រលីង

8. ឯ​កូន​អេថាន គឺ​អ័សារា។

9. ឯ​កូន​របស់​ហេស្រុន នោះ​គឺ​យេរ៉ា‌ម្អែល រ៉ាម និង​កាលែប

10. រ៉ាម​ក៏​បង្កើត​អ័មី‌ន៉ា‌ដាប់ ហើយ​អ័មី‌ន៉ា‌ដាប់​គាត់​បង្កើត​ណាសូន ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​យូដា

11. ណា​សូន​ក៏​បង្កើត​សាល‌ម៉ូនៗ​បង្កើត​បូអូស

12. បូអូស​បង្កើត​អូបិឌៗ​បង្កើត​អ៊ីសាយ

13. អ៊ីសាយ​បង្កើត​អេលាប ដែល​ជា​កូន​ច្បង​របស់​អ័ប៊ី‌ន៉ាដាប់ ជា​កូន​ទី​២ សាំម៉ា​ទី​៣

14. នេថា‌នេល​ទី​៤ រ៉ាដាយ​ទី​៥

15. អូសែម​ទី​៦ និង​ដាវីឌ ជា​ទី​៧

16. ឯ​បង​ប្អូន​ស្រី​របស់​អ្នក​ទាំង​នោះ គឺ​សេរូយ៉ា និង​អ័ប៊ី‌កែល ឯ​កូន​នាង​សេរូយ៉ា គឺ​អ័ប៊ី‌សាយ យ៉ូអាប់ និង​អេសា‌អែល ទាំង​អស់​មាន​៣​នាក់

17. ឯ​នាង​អ័ប៊ី‌កែល​ក៏​បង្កើត​អ័ម៉ាសា ឪពុក​អ័ម៉ាសា​ឈ្មោះ​យេធើ​ជា​សាសន៍​អ៊ីស‌ម៉ា‌អែល។

18. កាលែប ជា​កូន​ហេស្រុន ក៏​បង្កើត​កូន​នឹង​អ័ស៊ូបា​ប្រពន្ធ​គាត់ ហើយ​នឹង​យេរី‌អូត​ដែរ កូន​របស់​នាង​អ័ស៊ូបា គឺ​យេស៊ើរ សូបាប់ និង​អើដូន

19. រួច​អ័ស៊ូបា​នាង​ស្លាប់​ទៅ ហើយ​កាលែប​គាត់​យក​នាង​អេប្រាតា​ធ្វើ​ជា​ប្រពន្ធ នាង​នោះ​បង្កើត​ហ៊ើរ​ឲ្យ​គាត់

20. ហើយ​ហ៊ើរ​បង្កើត​យូរីៗ​បង្កើត​បេតសា‌លាល។

21. ក្រោយ​នោះ​មក ហេស្រុន​ក៏​ចូល​ទៅ​យក​កូន​ស្រី​ម្នាក់​របស់​ម៉ាគារ ជា​ឪពុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ក្នុង​កាល​ដែល​គាត់​បាន​អាយុ​៦០​ឆ្នាំ​ហើយ នាង​នោះ​បង្កើត​សេគូប​ឲ្យ​គាត់

22. សេគូប​បង្កើត​យ៉ាអ៊ារ ជា​អ្នក​ដែល​មាន​ទី​ក្រុង​២៣​នៅ​ស្រុក​កាឡាត

23. គាត់​វាយ​យក​បាន​ស្រុក​កេស៊ូរី និង​ស្រុក​អើរ៉ាម ព្រម​ទាំង​ទី​ក្រុង​យ៉ាអ៊ារ​ទាំង​នោះ និង​ក្រុង​កេណាត ហើយ​នឹង​ភូមិ​នៅ​ជុំវិញ​ផង គឺ​យក​បាន​ទី​ក្រុង​ពី​គេ​ទាំង​អស់​៦០ ទី​ក្រុង​ទាំង​នោះ​ជា​របស់​ផង​ម៉ាគារ​ឪពុក​កាឡាត

24. ក្រោយ​ដែល​ហេស្រុន​បាន​ស្លាប់​នៅ​ត្រង់​ក្រុង​កាលែប-អេប្រាតា​ហើយ នោះ​អ័ប៊ីយ៉ា ជា​ប្រពន្ធ​គាត់ ក៏​សំរាល​កូន​ឲ្យ​គាត់ ឈ្មោះ​អាស‌ហ៊ើរ ដែល​ជា​ឪពុក​ត្កូអា។

25. ឯ​កូន​របស់​យេរ៉ា‌ម្អែល ជា​កូន​ច្បង​ហេស្រុន នោះ​គឺ​រ៉ាម ជា​កូន​ច្បង រួច​ប៊ូណា អូរេន អូសែម និង​អ័ហ៊ីយ៉ា

26. យេរ៉ា‌ម្អែល​ក៏​មាន​ប្រពន្ធ​១​ទៀត​ឈ្មោះ​អ័ថារ៉ា នាង​នោះ​ជា​ម្តាយ​អូណាម

27. ឯ​កូន​របស់​រ៉ាម ជា​កូន​ច្បង​យេរ៉ា‌ម្អែល នោះ​គឺ​ម៉ាអាស យ៉ាមីន និង​អេគើរ

28. កូន​របស់​អូណាម គឺ​សាម៉ាយ និង​យ៉ាដា ឯ​កូន​របស់​សាម៉ាយ គឺ​ណាដាប និង​អ័ប៊ី‌ស៊ើរ

29. រីឯ​ប្រពន្ធ​អ័ប៊ី‌ស៊ើរ នោះ​ឈ្មោះ​អ័ប៊ី‌ហែល នាង​នោះ​បង្កើត​អ័បាន់ និង​ម៉ូលីឌ​ឲ្យ​គាត់

30. ឯ​កូន​របស់​ណាដាប គឺ​សេលេឌ និង​អ័ផែម តែ​សេលេឌ​នេះ​គាត់​ស្លាប់​ទៅ​ឥត​មាន​កូន

31. កូន​របស់​អ័ផែម គឺ​អ៊ីស៊ី ហើយ​កូន​របស់​អ៊ីស៊ី គឺ​សេសាន ជា​កូន​សេសាន ឯ​កូន​សេសាន គឺ​អ័ឡាយ

32. ឯ​កូន​របស់​យ៉ាដា ជា​ប្អូន​សាម៉ាយ គឺ​យេធើ និង​យ៉ូណា‌ថាន តែ​យេធើ​គាត់​ស្លាប់​ទៅ​ឥត​មាន​កូន

33. ឯ​កូន​របស់​យ៉ូណា‌ថាន គឺ​ពេលេត និង​សាសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​នៃ​យេរ៉ា‌ម្អែល

34. រីឯ​សេសាន​គាត់​គ្មាន​កូន​ប្រុស​ទេ មាន​សុទ្ធ​តែ​កូន​ស្រី​វិញ ក៏​មាន​អ្នក​បំរើ​សាសន៍​អេស៊ីព្ទ​ម្នាក់​ឈ្មោះ​យ៉ារហា

35. ហើយ​សេសាន​គាត់​ឲ្យ​កូន​ស្រី​គាត់ ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​យ៉ារហា ជា​អ្នក​បំរើ​នោះ នាង​បង្កើត​អ័ថាយ​ឲ្យ​គាត់

36. ហើយ​អ័ថាយ​បង្កើត​ណាថាន់ៗ​បង្កើត​សាបាឌ

37. សាបាឌ​បង្កើត​អែបឡាល អែបឡាល​បង្កើត​អូបិឌ

38. អូបិឌ​បង្កើត​យេហ៊ូវៗ​បង្កើត​អ័សារា

39. អ័សារា​បង្កើត​ហាលេសៗ​បង្កើត​អេឡាសា

40. អេឡាសា​បង្កើត​អ៊ីសម៉ាយៗ​បង្កើត​សាលូម

41. ឯ​សាលូម គាត់​បង្កើត​យេកាមា ហើយ​យេកាមា​បង្កើត​អេលី‌សាម៉ា។

42. ឯ​កូន​របស់​កាលែប ជា​ប្អូន​យេរ៉ា‌ម្អែល នោះ​គឺ​មេសា ជា​កូន​ច្បង ដែល​ជា​ឪពុក​ស៊ីភ ហើយ​កូន​១​ទៀត​ឈ្មោះ​ម៉ារីសា ដែល​ជា​ឪពុក​ហេប្រុន

43. កូន​របស់​ហេប្រុន គឺ​កូរេ ថាពួរ រេគេម និង​សេម៉ា

44. សេម៉ា​បង្កើត​រ៉ាហាំ ជា​ឪពុក​យ៉ូរគាម ហើយ​រេគេម​បង្កើត​សាម៉ាយ

45. កូន​របស់​សាម៉ាយ គឺ​ម៉ាអូន ហើយ​ម៉ាអូន ជា​ឪពុក​បេត-ស៊ើរ

46. ឯ​អេផា ជា​ប្រពន្ធ​ចុង​របស់​កាលែប នាង​បង្កើត​បាន​ហារ៉ាន ម៉ូសា និង​កាសេស ហើយ​ហារ៉ាន​បង្កើត​កាសេស

47. កូន​របស់​យ៉ាដាយ គឺ​រេគេម យ៉ូថាម កេសាន ពេលេត អេផា និង​សាអាប់

48. ឯ​ម្អាកា ជា​ប្រពន្ធ​ចុង​របស់​កាលែប នាង​បង្កើត​សេប៊ើរ និង​ទាហាណា

49. នាង​នោះ​ក៏​បង្កើត​សាអាប់ ជា​អ្នក​តាំង​ក្រុង​ម៉ាត់‌ម៉ាណា ស៊ីវ៉ា ជា​អ្នក​តាំង​ក្រុង​ម៉ាក‌បេណា ហើយ​នឹង​ក្រុង​គីបៀរ​ដែរ ឯ​កូន​ស្រី​កាលែប​នាង​ឈ្មោះ​អាកសា។

50. នេះ​ជា​កូន​ចៅ​របស់​កាលែប ជា​កូន​ហ៊ើរ ដែល​ជា​កូន​ច្បង​នៃ​នាង​អេប្រាតា គឺ​សូបាល ជា​អ្នក​តាំង​ក្រុង​គារយ៉ាត់-យារីម

51. សាលម៉ា ជា​អ្នក​តាំង​ក្រុង​បេថ្លេ‌ហិម ហារេប ជា​អ្នក​តាំង​ក្រុង​បេត-កាឌើរ

52. ហើយ​សូបាល​ជា​អ្នក​តាំង​ក្រុង​គារយ៉ាត់-យារីម គាត់​ក៏​មាន​កូន​ប្រុស​ដែរ គឺ​ហារ៉ូអេ និង​ពួក​ហាស៊ី-ហាមេ‌នូហូត

53. ឯ​ពួក​គ្រួ​នៅ​ក្រុង​គារយ៉ាត់-យារីម គឺ​ពួក​យេធើ ពួក​ពូធី ពួក​ស៊ូម៉ាធី និង​ពួក​មីសរ៉ា ពួក​នោះ​ក៏​បង្កើត​ពួក​សូរ៉ាត និង​ពួក​អែស‌ថោល

54. ឯ​កូន​របស់​សាលម៉ា គេ​បង្កើត​ពួក​បេថ្លេ‌ហិម ពួក​នថូផា ពួក​អាត្រូត-បេត-យ៉ូអាប់ និង​ពួក​ហាស៊ី-ហាម៉ា‌ន៉ាធី គឺ​ជា​ពួក​សោរីត

55. ព្រម​ទាំង​គ្រូ​ពួក​ស្មៀន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យ៉ាបេស គឺ​ពួក​ធីរ៉ាត ពួក​ស៊ីមាត និង​ពួក​ស៊ូកាត នេះ​សុទ្ធ​តែ​ជា​ពួក​កែន​ដែល​កើត​ពី​ហាម៉ាត ជា​ឪពុក​នៃ​ជំនួរ​វង្ស​របស់​រេកាប។